ជ្រើសរើសភាសា: Khmer Khmer English English
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានក្នុងខេត្តកំពង់ធំ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ ២០២៣

កាលពីព្រឹកថ្ងៃទី ​២៦ ​ខែមីនា ​ឆ្នាំ២០២៣ ​លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ស្ពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុនសែន ​(សំពៅត្រៃលោកសំពៅត្រៃលក្ខណ៍) ឆ្លងកាត់ស្ទឹងសែនដែលភ្ជាប់ពីឃុំត្បូងក្រពើ ​ភូមិកាល់មេឃ ​ស្រុកសន្ទុក ​ទៅកាន់ភូមិសំបួរ ​ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ​ខេត្តកំពង់ធំ ។ ​ស្ពាននេះត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី ​១៣ ​ខែកុម្ភៈ ​ឆ្នាំ២០២២ ​និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី ​១៣ ​ខែកុម្ភៈ ​ឆ្នាំ២០២៣ ​​ដែលមានប្រវែង ​១៨០ម ​គុណ ​៨.៨ម ​ដែលចំណាយថវិកាសាងសង់អស់ថវិកា ​១.៣លានដុល្លាសហរដ្ឋអាមេរិច ​ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ​និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ប៊ុន ​រ៉ានី ​ហ៊ុនសែន និងសប្បុរសជននានា​។ ​ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀតដែលនាំមកនៅភាពសប្បាយរីករាយយ៉ាងខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំដែលស្ពាននេះបានបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់និងចំណេញពេលវេលាព្រមទាំងថវិកាកាលដែរមិនទាន់មានស្ពានដោយឡែកសមិទ្ធផលថ្មីនេះមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំនោះទេតែក៏ចូលរួមចំណែកបម្រើផលប្រយាជន៍ដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់មួយនេះជាពិសេស មកកាន់មជ្ឍមណ្ឌលវប្បធម៌ ​សាសនា ​ទេសចរណ៍ ​សំពៅត្រៃលោក សំពៅត្រៃលក្ខណ៍ ​។ ​

ព័ត៌មានទាក់ទង